ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្ដីពីការវាយតម្លៃកិច្ចសហប្រតិបត្ដិការរបស់សហភាពអឺរ៉ុបគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងក្នុងដំណាក់កាលទី៣ បូក ២ និងដំណាក់កាលទី៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៩ ខែធ្នូ ឆ្នាំ ២០២៤

នៅថ្ងៃចន្ទ ៩ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤

ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំស្ដីពីការវាយតម្លៃកិច្ចសហប្រតិបត្ដិការរបស់សហភាពអឺរ៉ុបគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងក្នុងដំណាក់កាលទី៣ បូក ២ និងដំណាក់កាលទី៤។ កិច្ចប្រជុំនេះ មានគោលបំណងកំណត់នូវចំណុចគន្លឹះៗ, សេចក្ដីសន្និដ្ឋាន, និងអនុសាសន៍ពាក់ព័ន្ធនានា ដើម្បីជាធាតុចូលគាំទ្រការសម្រេចចិត្ដជូនបណ្ដាថ្នាក់ដឹកនាំសហភាពអឺរ៉ុប ដើម្បីកែលម្អកិច្ចសហប្រតិបត្ដិការនាពេលខាងមុខ។ បេសកកម្មនេះ ស្ថិតក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុបក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីវាយតម្លៃកិច្ចសហប្រតិបត្ដិការរបស់សហភាពអឺរ៉ុបគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងក្នុងដំណាក់កាលទី៣ បូក ២ និងដំណាក់កាលទី៤។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក Davide Berton ប្រធានកម្មវិធី, លោកស្រី Marie van Overbeke ជំនាញការ, លោកស្រី Virginie Morillon ជំនាញការ, លោក Ignacio Arugelles Martinez ជំនាញការ, ព្រមទំាងមន្ដ្រីជំនាញជាន់ខ្ពស់ និងមន្ដ្រីជំនាញ នៃ អ.គ.ហ.ផងដែរ។

ព័ត៌មានទាក់ទង